ព្រះត្រៃបិដក ភាគ ០៣

ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ​។​ ​ការ​សន្មតិ​ភិក្ខុ​ឈ្មោះ​នេះ​ ​ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ពោល​ឡើង​។​ ​សង្ឃ​បាន​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ឱ្យ​ជា​អ្នក​ប្រគល់​បាត្រ​ហើយ​។​ ​ការ​សន្មតិ​នេះ​សមគួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​បាន​ជា​ព្រះសង្ឃ​ស្ងៀម​នៅ​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ហើយ​នោះ​ ​ត្រូវ​ប្រគល់​បាត្រ​ ​(​ឱ្យ​ព្រះ​ថេរៈ​)​។​ ​ភិក្ខុ​នោះ​ត្រូវ​ប្រាប់​ព្រះ​ថេរៈ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ទទួលយក​បាត្រ​ចុះ​។​ ​បើ​ព្រះ​ថេរៈ​ទទួល​ ​(​បាត្រ​នោះ​ ​)​ ​ភិក្ខុ​នោះ​ត្រូវ​យក​បាត្រ​របស់​ព្រះ​ថេរៈ​ប្រគល់​ឱ្យ​ភិក្ខុ​ទីពីរ​ ​ព្រះ​ថេរៈ​មិន​ត្រូវ​ខាន​ទទួលយក​បាត្រ​នោះ​ទេ​ ​ដោយ​សេចក្ដី​អាណិត​ភិក្ខុ​នោះ​ ​ភិក្ខុ​ណាមួយ​មិន​ទទួល​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​នោះ​មិន​ត្រូវ​ប្រគល់​បាត្រ​ដល់​ភិក្ខុ​ដែល​គ្មាន​បាត្រ​ទេ​។​ ​ភិក្ខុ​នោះ​ត្រូវ​ប្រគល់​បាត្រ​ដោយ​ឧបាយ​នេះ​ ​ត្រាតែ​ដល់​ភិក្ខុ​ខ្ចី​ក្នុង​សង្ឃ​។​ ​បាត្រ​ណាមួយ​ដែល​ជាទីបំផុត​របស់​ភិក្ខុ​បរិសទ្យ​នោះ​ ​ភិក្ខុ​ដែល​សង្ឃ​បាន​សន្មត​នោះ​ត្រូវ​ប្រគល់​បាត្រ​ឱ្យទៅ​ភិក្ខុ​នោះ​ដោយ​ពាក្យ​ថា​ ​នែ​ភិក្ខុ​ ​បាត្រ​របស់​លោក​នេះ​ ​លោក​ចូរ​ប្រើប្រាស់​ត្រាតែ​បែក​។​ ​ភិក្ខុ​នោះ​មិន​ត្រូវ​ទុកបាត្រ​នោះ​ក្នុង​ទី​មិន​គួរ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636783311948508946
ទៅកាន់ទំព័រ៖