ព្រះត្រៃបិដក ភាគ ០៣
ចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រគ្មានចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ)សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រឥតចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ(បើ)សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រឥតចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។
ID: 636783312535412515
ទៅកាន់ទំព័រ៖