ព្រះត្រៃបិដក ភាគ ០៣

មិនទាន់​ទ្រង់​អនុញ្ញាត​នៅឡើយ​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​លោកម្ចាស់​ ​បើ​ដូច្នោះ​ ​លោកម្ចាស់​គួរ​ទូល​សួរ​ព្រះ​ដ៏​ទ្រង់ព្រះ​ភាគ​ ​ហើ​យសិ​មមក​ប្រាប់​ញោម​។​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ក៏​ទទួល​ព្រះរាជឱង្ការ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ថា​ ​ថ្វាយព្រះពរ​មហារាជ​។​ ​ខណៈនោះ​ឯង​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​បាន​ពន្យល់​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ឱ្យ​ទ្រង់​ឃើញច្បាស់​ ​ឱ្យ​ទ្រង់​សមាទាន​ ​ឱ្យ​ទ្រង់​ក្លៀវក្លា​ឱ្យ​ ​ទ្រង់​រីករាយ​ដោយ​ធម្មី​កថា​។​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ដែល​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​បានឱ្យ​ទ្រង់​ឃើញជាក់ស្ដែង​ ​ឱ្យ​ទ្រង់​សមាទាន​ ​ឱ្យ​ទ្រង់​ក្លៀវក្លា​ ​ឱ្យ​ទ្រង់​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​ក៏​ក្រោក​ចាក​អាសនៈ​បង្គំ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ហើយ​ទ្រង់​ធ្វើ​ប្រទក្សិណ​យាត្រា​ចេញទៅ​។​ ​លំដាប់នោះ​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ប្រើ​បម្រើ​ទៅកាន់​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​ពិម្ពិសារ​ ​សេនិយ​រាជ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ទ្រង់​ចង់​ប្រទាន​អារាមិកជន​ឱ្យ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​គួរ​បដិ​បត្ដិ​ដូចម្ដេច​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​ឱ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សំ​ដែង​ធម្មី​កថា​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​អារាមិកជន​។​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636783314640982947
ទៅកាន់ទំព័រ៖