ព្រះត្រៃបិដក ភាគ ០៣
ហើយត្រូវនៅខាងក្នុងផ្ទះ ។ ផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាស ឡើយ។ ម្យ៉ាងទៀត ផ្ទះរបស់ត្រកូលផ្សេងៗគ្នា ដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ ផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរ ក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។
[១៦] ឃ្លាំងរបស់ត្រកូលតែមួយ ដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ត្រូវទុកចីវរខាងក្នុងឃ្លាំង ហើយត្រូវនៅខាងក្នុងឃ្លាំង។ ឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។ ម្យ៉ាងទៀត ឃ្លាំងរបស់ត្រកូលផ្សេងៗគ្នាដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ ឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។
ID: 636783178361918230
ទៅកាន់ទំព័រ៖