ព្រះត្រៃបិដក ភាគ ០៣
បពិត្រព្រះសម្មតិទេព បាន៥០០ រាត្រីហើយ។ ស្ដេចត្រាស់ថា នែមហាអមាត្យ បើដូច្នេះ អ្នកចូរប្រគេនអារាមិកជន៥០០នាក់ទៅលោកម្ចាស់ចុះ។ មហាអមាត្យនោះទទួលព្រះរាជឱង្ការព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈថា សូមទ្រង់មេត្ដាប្រោសយ៉ាងហ្នឹងហើយ ៗបានប្រគេនអារាមិកជន៥០០នាក់ ដល់បិលិន្ទវច្ឆត្ថេរដ៏មានអាយុ។ ទីនោះបានជាស្រុកមួយផ្សេងដោយឡែក។ ជនទាំងឡាយហៅស្រុកនោះថា អារាមិកគ្រាមខ្លះ ហៅថាបិលិន្ទវច្ឆគ្រាមខ្លះ។
[១៣៩] សម័យនោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុជាជីតុនក្នុងស្រុកនោះ។ គ្រានោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរចូលទៅបិណ្ឌបាតក្នុងបិលិន្ទវច្ឆគ្រាម នាវេលាព្រឹកព្រហាម។ សម័យនោះឯង មានល្បែងមហោរស្រពក្នុងស្រុកនោះ។ ពួកក្មេងៗបានប្រដាប់តាក់តែងដោយផ្កាកម្រងលេងមហោរស្រព។ លំដាប់នោះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ កំពុងត្រេចទៅបិណ្ឌបាត តាមលំដាប់ច្រកក្នុងបិលិន្ទវច្ឆគ្រាម បានចូលទៅកាន់លំនៅរបស់អារាមិកជនម្នាក់ លុះចូលទៅហើយ
ID: 636783315235326942
ទៅកាន់ទំព័រ៖