ព្រះត្រៃបិដក ភាគ ០៣

ទើប​អង្គុយ​លើ​អាសនៈ​ដែលគេ​រៀបចំ​ប្រគេន​។​ ​សម័យ​នោះ​ឯង​ ​ធីតា​របស់​ស្រី​រក្សា​អារាម​នោះ​ឃើញ​ទារក​ឯ​ទៀ​តៗ​ ​ប្រដាប់​តាក់តែងដោយ​ផ្កាកម្រង​ ​ហើយក៏​យំ​សុំ​ថា​ ​ម៉ែ​ចូរ​ឱ្យ​ផ្កាកម្រង​មក​ខ្ញុំ​ ​ម៉ែ​ចូរ​ឱ្យ​គ្រឿងប្រដាប់​ ​មក​ខ្ញុំ​។​ ​គ្រានោះ​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្រី​រក្សា​អារាម​នោះ​ថា​ ​នាង​ទារិកា​នេះ​យំទារ​អ្វី​។​ ​ស្រី​រក្សា​អារាម​ ​ទូល​ថា​លោកម្ចាស់​ ​នាង​ទារិកា​នេះ​ឃើញ​ទារក​ឯទៀត​ ​ៗ​ប្រដាប់​តាក់តែង​ ​ដោយ​ផ្កាកម្រង​ ​បាន​ជា​យំទារ​ថា​ ​ម៉ែ​ចូរ​ឱ្យ​ផ្កាកម្រង​មក​ខ្ញុំ​ ​ម៉ែ​ចូរ​ឱ្យ​គ្រឿងប្រដាប់​មក​ខ្ញុំ​ ​យើងខ្ញុំ​ជា​អ្នកក្រ​លំបាក​ ​នឹង​បាន​ផ្កាកម្រង​មក​ពីណា​ ​នឹង​បាន​គ្រឿងប្រដាប់​មក​ពីណា​។​ ​ខណៈនោះ​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ចាប់​រង្វេលស្មៅ១​ ​ហើយ​និយាយ​ពាក្យ​នេះ​នឹង​ស្រី​រក្សា​អារាម​នោះ​ថា​ ​ហ៏​!​ ​នាង​ចូរ​បំពាក់​រង្វេលស្មៅ​នេះ​លើ​ក្បាល​របស់​ក្មេងស្រី​នោះ​ចុះ​។​ ​ពេលនោះ​ ​ស្រី​រក្សា​អារាម​នោះ​ ​យក​រង្វេលស្មៅ​នោះ​បំពាក់​លើ​ក្បាល​របស់​នាង​ទារិកា​នោះ​។​ ​រង្វេលស្មៅ​នោះ​ក៏​ក្លាយជា​កម្រង​មាស​ល្អល្អះ​ ​មុខគួរ​ពិតពិល​រមិលមើល​ ​ជា​របស់​គួរ​ស្រឡាញ់​។​ ​កម្រង​មាស​បែប​នោះ​ ​សូម្បី​ក្នុង​ព្រះរាជវាំង​ស្ដេច​ ​ក៏​រក​គ្មាន​ដែរ​។​ ​មនុស្ស​ទាំងឡាយ​ទៅ​ក្រាបទូល​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ថា
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636783315513972879
ទៅកាន់ទំព័រ៖