ព្រះត្រៃបិដក ភាគ ០៣
បពិត្រសម្មតិទេព កម្រងមាសក្នុងផ្ទះរបស់អារាមិកជនឯណោះល្អល្អះ មុខគួរពិតពិលរមិលមើល ជារបស់គួរស្រឡាញ់ សូម្បីក្នុងព្រះរាជវាំងរបស់ព្រះអង្គក៏ពុំមានកម្រងមាសដូច្នេះដែរមនុស្សខ្សត់ទុរគតនោះនឹងបានកម្រងមាសមកពីណា ច្បាស់ជាវាលួចយករបស់គេ ជាប្រាកដ។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែលមគធៈទ្រង់ឱ្យរាជបុរស ទៅកោះពួកត្រកូលអារាមិកជននោះមក។ វេលាព្រឹកព្រហាម បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ស្លៀកស្បង់ប្រដាប់ដោយបាត្រ នឹងចីវរចូលទៅបិណ្ឌបាតនាបិលិន្ទវច្ឆគ្រាមជាគំរប់ពីរដង កាលដើរទៅបិណ្ឌបាត ក្នុង បិលិន្ទវច្ឆគ្រាមជាលំដាប់ៗទៅ ទើបចូលទៅកាន់លំនៅរបស់អារាមិកជននោះ លុះចូលទៅដល់ហើយ សួរពួកជនដែលជាទីស្និទ្ធស្នាលថា ត្រកូលអារាមិកជននេះទៅណាទៅ។ ពួកជនពិតថា លោកម្ចាស់ស្ដេចឱ្យរាជបុរស មកចាប់ចងយកទៅហើយ ព្រោះហេតុតែកម្រងមាសនោះឯង។ លំដាប់នោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ក៏ចូលទៅកាន់ព្រះរាជនិវេសន៍របស់ព្រះបាទពិម្ពិសារសេនិយរាជធំក្នុងដែនមគធៈ លុះទៅដល់ហើយគង់លើអាសនៈដែលគេតាក់តែងប្រគេន។ គ្រានោះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរ
ID: 636783315780078100
ទៅកាន់ទំព័រ៖