ព្រះត្រៃបិដក ភាគ ០៣
ដ៏មានអាយុ លុះដល់ហើយក៏ថ្វាយបង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់គង់ស្រួលបួលហើយ ទើបបិលិន្ទវច្ឆត្ថេរដ៏មានអាយុថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គឱ្យរាជបុរសទៅចាប់ត្រកូលអារាមិកជនមកឃុំ។ ព្រះបាទពិម្ពិសារត្រាស់ថា លោកម្ចាស់ នាផ្ទះរបស់ អារាមិកជននោះ មានកម្រងមាសល្អល្អះ មុខគួរពិតពិលរមិលមើលជារបស់មានដំឡៃ សូម្បីក្នុងវាំងរបស់ញោម ក៏មិនមានកម្រងមាសដូច្នោះដែរ អ្នកខ្សត់ទុរគតនោះ នឹងបានកម្រងមាសមកពីណា ច្បាស់ជាវាលួចយករបស់គេហើយ។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុក៏អធិដ្ឋាន ប្រាសាទរបស់ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ឱ្យក្លាយជាមាសទៅ។ ប្រាសាទទាំងនោះក៏ក្លាយទៅជាមាសទាំងអស់។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ មាសនេះច្រើនដល់ម្ល៉េះ ព្រះអង្គបានមកពីណា។ ស្ដេចត្រាស់ថាខ្ញុំមិនដឹងទេ លោកម្ចាស់ របស់ទាំងនេះប្រហែលជាសម្រេចដោយឥទ្ធានុភាព
(១) របស់លោកម្ចាស់ទេដឹង ហើយត្រាស់ឱ្យដោះលែងត្រកូលអារាមិកជននោះទៅ។
(១) គឺសម្រេចដោយឫទ្ធិ ដែលព្រះថេរៈអធិស្ឋាន។
ID: 636783316213642898
ទៅកាន់ទំព័រ៖