ព្រះត្រៃបិដក ភាគ ០៣
[១៤២] កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់ថា កន្លងហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លង៧ថ្ងៃ ហួសទៅហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់ថាមិនទាន់កន្លង ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ (ភេសជ្ជៈនោះ) ភិក្ខុមិនទាន់បានតាំងចិត្ដទុកទេ ភិក្ខុសំគាល់ថាបានតាំងចិត្ដទុកហើយ ត្រូវអាបត្ដិនិស្សគ្គិយ បាចិត្ដិយ។ ភេសជ្ជៈមិនទាន់បានលះបង់ទេ តែភិក្ខុសំគាល់ថាបានលះបង់ហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈមិនទាន់បាត់ទៅទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈ មិនទាន់វិនាសទៅទេ តែភិក្ខុសំគាល់ថាវិនាសហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈភ្លើងមិនទាន់ឆេះទេ តែភិក្ខុសំគាល់ថាភ្លើងឆេះហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈចោរមិនទាន់លួចយកទៅទេ តែ ភិក្ខុសំគាល់ថាចោរលួចយកទៅហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៤៣] ភិក្ខុត្រឡប់បានភេសជ្ជៈដែលខ្លួនលះបង់ហើយ មិនត្រូវយក មកបរិភោគប្រើប្រាស់ដោយកាយ មិនត្រូវយកមកឆាន់។ (ភេសជ្ជៈនោះ)
ID: 636783317940871690
ទៅកាន់ទំព័រ៖