ព្រះត្រៃបិដក ភាគ ០៣

 [​១៧​]​ ​បញ្ចា​របស់​ត្រកូល​តែមួយ​ ​ភិក្ខុ​ទុក​ចីវរ​ខាងក្នុង​បញ្ចា​ហើយ​ ​ត្រូវ​នៅ​ខាងក្នុង​បញ្ចា​។​ ​បញ្ចា​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​មាន​ល្វែង​ក៏​ផ្សេង​ៗ​គ្នា​ ​មាន​បន្ទប់​ក៏​ផ្សេង​ៗ​គ្នា​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ល្វែង​ណា​ ​ត្រូវ​នៅក្នុង​ល្វែង​នោះ​ ​ឬ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 [​១៨​]​ ​ប្រាសាទ​មាន​ជ្រុង៤របស់​ត្រកូល​តែមួយ​ ​ភិក្ខុ​ទុក​ចីវរ​ខាងក្នុង​ប្រាសាទ​មាន​ជ្រុង៤​ ​ហើយ​ត្រូវ​នៅ​ខាងក្នុង​ប្រាសាទ​មាន​ជ្រុង៤​។​ ​ប្រាសាទ​មាន​ជ្រុង៤របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​មាន​ល្វែង​ផ្សេង​ៗ​គ្នា​ ​មាន​បន្ទប់​ផ្សេង​ៗ​គ្នា​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ល្វែង​ណា​ ​ត្រូវ​នៅក្នុង​ល្វែង​នោះ​ ​ឬ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​មួយទៀត​ ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 [​១៩​]​ ​ប្រាសាទ​វែង​របស់​ត្រកូល​តែមួយ​ ​ភិក្ខុ​ទុក​ចីវរ​ខាងក្នុង​ប្រាសាទ​វែង​ ​ហើយ​ត្រូវ​នៅ​ខាងក្នុង​ប្រាសាទ​វែង​។​ ​ប្រាសាទ​វែង​របស់​ត្រកូល​ផ្សេងគ្នា​ ​មាន​ល្វែង​ផ្សេង​ៗ​គ្នា​ ​មាន​បន្ទប់​ផ្សេង​ៗ​គ្នា​ ​(​ភិក្ខុ​)​ទុក​ចីវរ​ក្នុង​ល្វែង​ណា​ ​ត្រូវ​នៅក្នុង​ល្វែង​នោះ​ ​ឬ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 [​២០​]​ ​ប្រាសាទ​មាន​ដំបូល​ត្រងិល​របស់​ត្រកូល​តែមួយ​ ​ភិក្ខុ​ទុក​ចីវរ​ខាងក្នុង​ប្រាសាទ​ត្រងិល​ ​ហើយ​ត្រូវ​នៅ​ខាងក្នុង​ប្រាសាទ​ត្រងិល​។​ ​ប្រាសាទ​មាន​ដំបូល​ត្រងិល​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​មាន​ល្វែង​ផ្សេង​ៗ​គ្នា​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636783178835585323
ទៅកាន់ទំព័រ៖