ព្រះត្រៃបិដក ភាគ ០៣
[១៤៦] ត្រង់ពាក្យថា ភិក្ខុកំណត់ដឹងថា ខែមួយជាខាងចុងនៃគិម្ហរដូវ ត្រូវស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង មានអធិប្បាយ ថា អំពីដើមមកមនុស្សទាំងឡាយណាធ្លាប់ប្រគេនសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ពួកភិក្ខុគប្បីចូលទៅរកមនុស្សទាំងឡាយនោះ ហើយពោលយ៉ាងនេះថា ពេលនេះជាកាលនៃវស្សិកសាដិក ពេលនេះជាសម័យនៃ វស្សិកសាដិក សូម្បីពួកមនុស្សឯទៀតគេតែងប្រគេនសាដិកចីវរសម្រាប់ ងូតទឹកភ្លៀងដែរ។ ពួកភិក្ខុមិនត្រូវនិយាយថា អ្នកទាំងឡាយចូរឱ្យ សាដិកចីវរសម្រាប់ងូតទឹកភ្លៀងដល់អាត្មា ចូរនាំយកសាដិកចីវរសម្រាប់ ងូតទឹកភ្លៀងមកឱ្យអាត្មា ចូរផ្លាស់ប្ដូរសាដិកចីវរសម្រាប់ងូតទឹកភ្លៀងឱ្យអាត្មា ចូរទិញសាដិកចីវរសម្រាប់ងូតទឹកភ្លៀងឱ្យអាត្មា។ ពាក្យថាភិក្ខុកំណត់ដឹង ថា នៅកន្លះខែជាខាងចុងគិម្ហរដូវទៀត គប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ ចុះ គឺភិក្ខុគប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ក្នុងកន្លះខែជាខាងចុងគិម្ហរដូវ។ ពាក្យថា បើមិនទាន់ដល់ខែ១ ជាខាងចុងនៃគិម្ហរដូវទេ គឺថ្ងៃមុនពីមួយ ខែជាខាងចុងគិម្ហរដូវ ភិក្ខុស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ចីវរ នោះជានិស្សគ្គិយ។ ពាក្យថា មិនទាន់ដល់កន្លះខែជាខាងចុងគិម្ហរដូវទេ គឺថ្ងៃមុនពីកន្លះខែជាខាងចុងគិម្ហរដូវ ភិក្ខុធ្វើស្រេចហើយប្រើប្រាស់
ID: 636783321912698865
ទៅកាន់ទំព័រ៖