ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​សំគាល់​ថា​នៅ​ខ្វះ​ ​ហើយ​ធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​វស្សិ​ក​សា​ដិក​ចីវរ​របស់​ភិក្ខុ​មាន​ ​តែ​ភិក្ខុ​ស្រាត​ងូតទឹក​ភ្លៀង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​មួយ​ខែ​ ​ភិក្ខុ​សំគាល់​ថា​ ​លើស​ទៅវិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​មួយ​ខែ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​មួយ​ខែ​ ​ភិក្ខុ​សំគាល់​ថា​នៅ​ខ្វះ​មិនដល់​មួយ​ខែ​មែន​ ​មិន​ត្រូវ​អាបត្ដិ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​កន្លះ​ខែ​ ​ភិក្ខុ​សំគាល់​ថា​លើស​ទៅវិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​កន្លះ​ខែ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​កន្លះ​ខែ​ ​ភិក្ខុ​សំគាល់​ថា​មិនដល់​កន្លះ​ខែ​មែន​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​១៤៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ដឹង​ថា​ ​ខាងចុង​គិម្ហរដូវ​នៅសល់​មួយ​ខែ​ ​ហើយ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ដល់​ភិក្ខុ​ដែល​ដឹង​ថា​ ​ខាងចុង​គិម្ហរដូវ​នៅសល់​កន្លះ​ខែ​ទៀត​ ​ហើយ​ធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់​ ​ដល់​ភិក្ខុ​ដែល​ដឹង​ថា​ ​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​មួយ​ខែ​ ​ហើយ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ដល់​ភិក្ខុ​ដែល​ដឹង​ថា​ខាងចុង​គិម្ហរដូវ​នៅ​ខ្វះ​មិនដល់​កន្លះ​ខែ​ ​ហើយ​ធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636783322550735359
ទៅកាន់ទំព័រ៖