ព្រះត្រៃបិដក ភាគ ០៣

ដល់​ភិក្ខុ​ដែល​ស្វែង​រក​វស្សិ​ក​សា​ដិក​ចីវរ​បាន​ស្រេចហើយ​ ​(​ស្រាប់តែ​ដឹង​ជា​ខាងក្រោយ​ថា​)​ ​គេ​លើក​ខែ​មួយ​ជា​ខាងដើម​នៃ​វស្សានរដូវ​ ​(​ឆ្នាំ​មាន​ខែ​អធិកមាស​)​ ​ដល់​ភិក្ខុ​ដែល​ស្លៀ​ក​វស្សិ​ក​សា​ដិក​នោះ​ហើយ​ ​(​ទើប​ដឹង​ថា​)​ ​គេ​លើក​ខែ​មួយ​ជា​ខាងដើម​នៃ​វស្សានរដូវ​ដល់​ភិក្ខុ​ដែល​លាង​វស្សិ​ក​សា​ដិក​ ​ហើយ​ដម្កល់​ទុក​ ​ដល់​ភិក្ខុ​ដែល​ប្រើ​ប្រាស់​វស្សិ​ក​សា​ដិក​ក្នុង​កាល​ដ៏​គួរ​ ​ដល់​ភិក្ខុ​មាន​ចីវរ​(​១​)​ ​ដែល​ចោរ​ដណ្ដើមយក​ទៅ​ ​ដល់​ភិក្ខុ​មាន​ចីវរ​បាត់​(​២​)​ ​ដល់​ភិក្ខុ​ដែល​មាន​សេច​ក្ដី​អន្ដរា​យ​(​៣​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​


​(​១​)​ ​ពាក្យ​ថា​ ​ចីវរ​ក្នុង​ទីនេះ​សំដៅ​យក​វស្សិ​ក​សា​ដិក​ចីវរ​ ​បើ​ចោរ​ដណ្ដើម​យក​សម្ព​ត់​របស់​ភិក្ខុ​នោះ​ទៅ​ ​ហើយ​ភិក្ខុ​នោះ​ងូតទឹក​ភ្លៀង​ដោយខ្លួន​ទទេ​ ​មិន​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ព្រោះ​ស្រាត​នឹង​ងូតទឹក​ភ្លៀង​។​ ​(​២​)​ ​បើ​ភិក្ខុ​មាន​ចីវរ​ដទៃ​ៗ​ ​ក្រៅ​ពី​វស្សិ​ក​សា​ដិក​ចីវរ​ដែល​បាត់​ទៅ​នោះ​ ​នឹង​ស្លៀក​ក្ដី​ ​នឹង​ស្វែងរក​ក្ដី​ ​នូវ​សម្ព​ត់​វស្សិ​ក​សា​ដិក​ ​ក្នុង​សម័យ​ក្រៅពី​ពុទ្ធានុញ្ញាត​ ​មិន​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​បើ​ភិក្ខុ​មា​នវ​ស្សិ​ក​សា​ដិក​ចីវរ​បាត់​វិញ​ ​ហើយ​ស្រាត​ងូតទឹក​ ​មិន​ត្រូវ​អាបត្ដិ​ទុក្កដ​ឡើយ​។​ ​(​៣​)​ ​បើ​ភិក្ខុ​ស្លៀ​ក​សម្ព​ត់​វស្សិ​ក​សា​ដិក​មា​នដ​ម្លៃ​ច្រើន​ងូតទឹក​ ​ហើយ​មាន​ចោរ​មក​ដណ្ដើមយក​ទៅ​ ​ភិក្ខុ​ស្រាត​ងូតទឹក​ ​មិន​ត្រូវ​អាបត្ដិ​ទុក្កដ​ទេ​។​ ​ម្យ៉ាងទៀត​ ​ពួក​ចោរលួច​យក​សម្ព​ត់​ដទៃ​ ​ក្រៅ​អំ​ពី​វស្សិ​ក​សា​ដិក​ចីវរ​ដែល​ភិក្ខុ​មិនទាន់​បាន​ស្លៀក​ហើយ​ ​បើ​ភិក្ខុ​ស្លៀ​ក​សម្ព​ត់​វស្សិ​ក​សា​ដិក​ក្នុង​សម័យ​ក្រៅពី​ពុទ្ធានុញ្ញាត​ ​មិន​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ទេ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636783323097686643
ទៅកាន់ទំព័រ៖