ព្រះត្រៃបិដក ភាគ ០៣
មានបន្ទប់ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២១] នាវារបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងនាវា ហើយត្រូវនៅខាងក្នុងនាវា។ នាវារបស់ត្រកូលផ្សេងៗគ្នា មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងបន្ទប់ណា ត្រូវនៅក្នុងបន្ទប់នោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២២] ពួកឈ្មួញរទេះរបស់ត្រកូលតែមួយ ភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះ (នោះ) ទោះបីដើរ ខាងមុខរទេះក្ដី ខាងក្រោយរទេះក្ដី មិនត្រូវលះបង់ចម្ងាយ ៧ អព្ភន្ដរ
(១) ឡើយ (ដើរឱ្យល្មមតែ) ក្រឡេក មើលទៅឃើញ (រទេះ) ទើបមិនត្រូវលះបង់អព្ភន្ដរ។ ពួកឈ្មួញរទេះរបស់ត្រកូលផ្សេងគ្នា ភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះហើយ មិនត្រូវលះហត្ថបាសឡើយ។
[២៣] ស្រែរបស់ត្រកូលតែមួយ គេបានបិទរាំងជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងនៃស្រែ (នោះ) ត្រូវនៅក្នុងខាងក្នុងនៃស្រែ (នោះ)។ (បើស្រែ)គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។
(១) អដ្ឋកថា ពន្យល់សេចក្ដីថា ២៨ហត្ថ ហៅថាមួយអព្ភន្ដរ (ចម្ងាយ ៧ អព្ភន្ដរ ត្រូវជា ១៩៦ហត្ថ) ។
ID: 636783179438799825
ទៅកាន់ទំព័រ៖