ព្រះត្រៃបិដក ភាគ ០៣
ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យសោះ។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ) ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោល ទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹងទៅសូម អម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ(ដូច្នេះ) សោះ។ ទើបភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងទៅសូមអម្បោះមកនឹងខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាល មោឃបុរស ពួកអ្នកឯង មិនសមបើហ៊ានទៅសូមអម្បោះមកនឹងខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ(ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើមកនេះ មិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងមិននាំពួកជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទ នេះយ៉ាងនេះថា ភិក្ខុណាមួយសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួក ជាងដម្បាញត្បាញចីវរឱ្យ ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
ID: 636783326268137982
ទៅកាន់ទំព័រ៖