ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុសំគាល់ចីវរដែលឱ្យគេត្បាញរួចហើយថា មិនមែនចីវរ ដែលឱ្យគេត្បាញទេ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់ចីវរដែលមិនមែនឱ្យគេត្បាញថា ចីវរដែលឱ្យគេត្បាញហើយ ត្រូវអាបត្ដិទុក្កដ។ មិនមែនចីវរដែលឱ្យគេត្បាញទេ តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ចីវរដែលមិនមែនឱ្យគេត្បាញថា មិនមែន ចីវរដែលឱ្យគេត្បាញពិតមែន មិនត្រូវអាបត្ដិឡើយ។
[១៥៦] អាបត្ដិមិនមានដល់ភិក្ខុដែលសូមអម្បោះមកដើម្បីដេរចីវរ ដើម្បីធ្វើសម្ពត់អាយោគ ដើម្បីធ្វើវត្ថពន្ធចង្កេះ ដើម្បីធ្វើយោគបាត្រ ដើម្បីធ្វើស្លោកបាត្រ ដើម្បីធ្វើសម្ពត់ត្រងទឹក ដល់ភិក្ខុដែលសូមអម្បោះ អំពីពួកញាតិ ដល់ភិក្ខុដែលសូមអម្បោះពីពួកជនដែលបានបវារណាទុក ដល់ភិក្ខុដែលសូមអម្បោះដើម្បីជាប្រយោជន៍ដល់ភិក្ខុដទៃ ដល់ភិក្ខុដែល បានមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៦ ចប់។
ID: 636783326984548959
ទៅកាន់ទំព័រ៖