ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៧
[១៥៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតវន ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសម្នាក់ កាលចេញទៅកាន់និវាសស្ថាន បាននិយាយពាក្យនេះនឹងប្រពន្ធថា ចូរនាងថ្លឹងអម្បោះយកទៅឱ្យជាងដម្បាញ ឯណោះ ហើយប្រាប់ឱ្យគេត្បាញចីវរទុកទៅ ចំាអញត្រឡប់មកវិញ នឹងប្រគេនចីវរ (នោះ) ឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ភិក្ខុមួយរូបជាអ្នកកាន់បិណ្ឌចារិកវត្ដ បានឮពាក្យដែលបុរសនោះនិយាយហើយ។ ទើបភិក្ខុនោះចូលទៅរកឧបនន្ទសក្យបុត្រដ៏មានអាយុ លុះដល់ហើយបាន និយាយពាក្យនេះនឹងឧបនន្ទសក្យបុត្រដ៏មានអាយុថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យធំ ព្រោះបុរសម្នាក់នៅទីឯណោះ កាលគាត់ចេញទៅកាន់និវាសស្ថាន បាននិយាយនឹងប្រពន្ធគាត់ថា ចូរនាងថ្លឹងអម្បោះ(សម្រាប់ត្បាញចីវរ) ហើយយកទៅឱ្យជាងដម្បាញឯណោះ ឱ្យគេត្បាញចីវរទុកឱ្យ(អញ) ចាំអញត្រឡប់មកវិញ នឹងប្រគេនចីវរឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ឧបនន្ទដ៏មានអាយុឆ្លើយថា ម្នាលអាវុសោ
ID: 636783327393282337
ទៅកាន់ទំព័រ៖