ព្រះត្រៃបិដក ភាគ ០៣
ការនោះពិតមែនហើយ ព្រោះបុរសនោះជាញោមឧបដ្ឋាករបស់ខ្ញុំ។ ឯជាងដម្បាញនោះជាញោមឧបដ្ឋាករបស់ឧបនន្ទសក្យបុត្រដ៏មានអាយុ មែន។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុ ចូលទៅរកជាងដម្បាញនោះ លុះចូលទៅដល់ហើយបាននិយាយពាក្យនេះនឹងជាងដម្បាញនោះថា ម្នាលអ្នកដ៏មានអាយុ ចីវរនេះគេត្បាញចំពោះអាត្មា អ្នកចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែន ត្បាញឱ្យស្មើល្អ រឹតដំបាញ ឱ្យតឹង កួតឱ្យល្អ សិតឱ្យស្អាត។ ជាងដម្បាញឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន គេថ្លឹងអម្បោះទាំងនេះមកឱ្យខ្ញុំករុណាថា អ្នកឯងចូរត្បាញចីវរដោយអម្បោះនេះ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនអាចធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនបានទេ បពិត្រលោកម្ចាស់ ប៉ុន្ដែខ្ញុំករុណាអាចត្បាញឱ្យស្មើល្អ រឹតដំបាញឱ្យតឹង កួតឱ្យល្អ សិត ឱ្យស្អាតបាន។ ឧបនន្ទដ៏មានអាយុពោលថា ណ្ហើយចុះ ម្នាលអ្នកដ៏មានអាយុ អ្នកចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនល្អចុះ អម្បោះនោះមិនខ្វះទេ។ លំដាប់នោះ ជាងដម្បាញនោះបញ្ចូលអម្បោះដែលបានមកទាំងប៉ុន្មានទៅក្នុងដម្បាញអស់ហើយ ទើបចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងស្រីនោះថា នែនាងដ៏ចំរើន ឥឡូវត្រូវការអម្បោះ ( ថែមទៀត ) ។ នាងនោះត្រឡប់សួរថា នែអ្នក
ID: 636783327688879244
ទៅកាន់ទំព័រ៖