ព្រះត្រៃបិដក ភាគ ០៣

ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ​ថា​ ​អ្នក​ចូរ​ត្បាញ​ចីវរ​ដោយ​អម្បោះ​ប៉ុណ្ណេះ​ឱ្យ​គ្រាន់​។​ ​ជាង​ដម្បាញ​ឆ្លើយ​ថា​ ​នែនាង​ដ៏​ចំរើន​ ​នាង​បាន​ប្រាប់​ខ្ញុំ​ថា​ ​អ្នក​ចូរ​ត្បាញ​ ​ចីវរ​ដោយ​អម្បោះ​ប៉ុណ្ណោះ​ក៏​ពិតមែនហើយ​ ​តែ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​លោក​និយាយ​យ៉ាងនេះ​នឹង​ខ្ញុំ​ថា​ ​ណ្ហើយចុះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អ្នក​ចូរ​ធ្វើ​ ​ឱ្យ​វែង​ឱ្យ​ទូលាយ​ ​ឱ្យ​ណែន​ល្អ​ ​អម្បោះ​នោះ​មិនខ្វះទេ​។​ ​ស្រី​នោះ​ក៏​ឱ្យ​អម្បោះ​ទៅ​ជាង​ដម្បា​ញក្នុង​ជាន់ក្រោយ​នេះ​ ​ប្រហែល​អម្បោះ​ដែល​បានឱ្យ​ ​ជាន់មុន​ដែរ​។​ ​ឯ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​បាន​ដំណឹង​ថា​ ​បុរស​នោះ​ ​ត្រឡប់​មក​ពី​និវាស​ស្ថាន​ហើយ​។​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ចូល​ទៅកាន់​លំនៅ​របស់​បុរស​នោះ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ចាត់ចែង​ស្រាប់​។​ ​ឯ​បុរស​នោះ​ក៏​ចូល​ទៅ​រក​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ថ្វាយបង្គំ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​អង្គុយ​ស្រួលបួល​ហើយ​ ​ក៏​និយាយ​ពាក្យ​នឹង​ប្រពន្ធ​ថា​ ​នាង​ឯង​បានឱ្យ​ជាង​ដម្បាញ​ត្បាញ​ចីវរ​រួចហើយ​ឬ​។​ ​ប្រពន្ធ​ឆ្លើយ​ថា​ ​ច៎ាះ​ ​អ្នកជា​ម្ចាស់​ ​ខ្ញុំ​បានឱ្យ​គេ​ត្បាញ​ចីវរ​រួចហើយ​។​ ​ប្ដី​ទារ​រក​ថា​ ​ចូរ​នាង​យក​មក​ ​អញ​នឹង​ប្រគេន​ចីវរ​ឱ្យ​ព្រះ​ឧប​នន្ទ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636783327961744851
ទៅកាន់ទំព័រ៖