ព្រះត្រៃបិដក ភាគ ០៣
ជាម្ចាស់គ្រង។ លំដាប់នោះ ស្រីនោះបាននាំយកចីវរនោះទៅឱ្យស្វាមី ហើយក៏ប្រាប់សេចក្ដីនុ៎ះឱ្យដឹង។ ទើបបុរសនោះប្រគេនចីវរនោះដល់ ឧបនន្ទសក្យបុត្រដ៏មានអាយុ ហើយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រទាំងនេះ ជាអ្នកប្រាថ្នាច្រើន មិនសន្ដោស យើងមិនងាយនឹងឱ្យសមណៈពួកនេះស្លៀកដណ្ដប់ចីវរបានទេ អញមិនបានបវារណាព្រះឧបនន្ទជាម្ចាស់មកពីមុនទេ មិនសមបើនឹងហ៊ានចូលទៅរកជាងដម្បាញ ហើយដល់នូវកិរិយាកំណត់ ក្នុងចីវរ (គឺរិះគន់ចង់បានហួសហេតុ)។ ភិក្ខុទាំងឡាយបានឮបុរសនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្រដ៏មានអាយុ គេមិនបានបវារណាមក ពីមុនសោះ មិនសមបើនឹងហ៊ានចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ( គឺរិះគន់ចង់បានហួសហេតុ )។ លំដាប់នោះ ភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ ជាម្ចាស់។ ព្រះអង្គត្រាស់ថា ឧបនន្ទ គេថាអ្នកឯង ជនជាម្ចាស់ចីវរគេមិនបានបវារណាមកពីមុនសោះ ហ៊ានចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានហួសហេតុ)
ID: 636783328208518966
ទៅកាន់ទំព័រ៖