ព្រះត្រៃបិដក ភាគ ០៣

ចុះ​កាន់​កំពង់​ងូតទឹក​ ​(​ស្លៀកដណ្តប់​)​ ​ចីវរ​មួយ​ត្រៃ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​ជា​អ្នក​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​ជា​អ្នកមាន​សេចក្តី​អៀនខ្មាស​ ​ជា​អ្នក​ក្តៅក្រហាយ​នឹង​បាប​ ​ជា​អ្នក​ពេញចិត្ត​ខាង​ការរៀនសូត្រ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនសមបីបើ​នឹង​ប្រើប្រាស់​អតិរេកចីវរ​ ​(​ចីវរ​ច្រើន​)​ ​លើស​កំណត់​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​រួច​ត្រាស់​សួរ​បញ្ជាក់​ទៅ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បាន​ប្រើប្រាស់​អតិរេកចីវរ​មែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ​ ​មិនទំនង​ ​មិន​សម​បែប​ ​មិន​សមគួរ​ ​មិនមែន​ជា​របស់​សមណៈ​ ​ជា​ការ​មិន​គប្បី​ ​មិន​គួរបើ​នឹង​ធ្វើ​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​គួរបើ​ដែរ​ ​អ្នកឯង​រាល់គ្នា​នឹង​ប្រើប្រាស់​អតិរេកចីវរ​ ​(​យ៉ាងនេះ​)​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកឯង​រាល់គ្នា​ធ្វើ​នេះ​ ​នឹង​បាន​នាំ​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង​ ​ឬ​មនុស្ស​ដែល​បាន​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636783172374415765
ទៅកាន់ទំព័រ៖