ព្រះត្រៃបិដក ភាគ ០៣

បើ​ស្រែ​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​គេ​បាន​រាំង​ព័ទ្ធជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុង​នៃ​ស្រែ​ ​(​នោះ​)​ ​ហើយ​ត្រូវ​នៅ​ខាងក្នុង​នៃ​ស្រែ​ ​(​នោះ​)​ ​ឬ​ ​(​ត្រូវ​នៅ​)​ ​ទៀប​ទ្វារ​ ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​(​បើ​ស្រែ​)​ ​គេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 [​២៤​]​ ​លាន​ស្រូវ​របស់​ត្រកូល​តែមួយ​ ​គេ​រាំង​ព័ទ្ធជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុង​នៃ​លាន​ហើយ​ ​ត្រូវ​នៅក្នុង​ខាងក្នុង​នៃ​លាន​នោះ​។​ ​(​បើ​លាន​ស្រូវ​)​ ​គេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​លាន​ស្រូវ​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​គេ​បិទ​រាំង​ជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុង​នៃ​លាន​ហើយ​ ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​(​បើ​លាន​ស្រូវ​)​ ​គេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​មិន​ត្រូវ​ ​លះ​ហត្ថបាស​ឡើយ​។​
 [​២៥​]​ ​សួនច្បារ​របស់​ត្រកូល​តែមួយ​ ​គេ​បាន​រាំង​ព័ទ្ធជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​សួនច្បារ​ហើយ​ ​ត្រូវ​នៅ​ខាងក្នុង​នៃ​សួនច្បារ​។​ ​សួនច្បារ​ ​គេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​សួនច្បារ​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​គេ​បាន​រាំង​ជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុង​សួនច្បារ​ហើយ​ ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​សួនច្បារ​គេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636783179856893738
ទៅកាន់ទំព័រ៖