ព្រះត្រៃបិដក ភាគ ០៣
ចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់គហបតិដែលជាញាតិ ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យនឹងគហបតិ ដែលជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់គហបតិដែលជាញាតិ ថាជាញាតិពិតមែន មិនត្រូវអាបត្ដិអ្វីឡើយ។
[១៦០] អាបត្ដិមិនមានដល់ភិក្ខុដែលកំណត់ចីវរ ក្នុងសំណាក់នៃពួកគហបតិដែលជាញាតិ ដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់នៃពួកគហបតិដែលបានបវារណា ដល់ភិក្ខុដែលកំណត់ចីវរដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលធ្វើចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែល ម្ចាស់ចីវរគេចង់ឱ្យត្បាញចីវរមានដំឡៃច្រើន តែភិក្ខុឱ្យគេត្បាញចីវរមានដំឡៃតិចវិញ ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុដែលជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៧ ចប់។
ID: 636783330289037965
ទៅកាន់ទំព័រ៖