ព្រះត្រៃបិដក ភាគ ០៣

តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ​ទទួល​អច្ចេកចីវរ​ទុកដាក់​បាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ​ទទួល​អច្ចេកចីវរ​ទុកដាក់​បាន​ ​ហើយក៏​ទទួល​អច្ចេកចីវរ​ទុក​ឱ្យ​កន្លង​ហួស​ចីវរកាល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​វេច​ខ្ចប់​នូវ​ចីវរ​ទាំងនោះ​ ​ព្យួរ​ទុក​នឹង​ខ្សែស្បៀង​។​ ​អា​នន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ​ដើរទៅ​កាន់​ចារិក​នៃ​សេនាសនៈ​ ​ក៏បាន​ឃើញ​ចីវរ​ទាំងនោះ​ដែល​ភិក្ខុ​ខ្ចប់​ព្យួរ​ទុក​នឹង​ខ្សែស្បៀង​ ​លុះ​ឃើញ​ហើយ​ទើប​ហៅ​ភិក្ខុ​ទាំងឡាយ​មក​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចីវរ​ទាំងនេះ​ដែលគេ​ព្យួរ​ទុក​នឹង​ខ្សែស្បៀង​ ​តើ​ជា​របស់​អ្នកណា​។​ ​ពួក​ភិក្ខុ​ឆ្លើយ​ថា​ ​អាវុសោ​ ​អច្ចេកចីវរ​របស់​យើងខ្ញុំ​ទាំងឡាយ​។​ ​អា​នន្ទ​ត្ថេ​រសួរ​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​ចីវរ​ទាំងនេះ​លោក​រាល់គ្នា​បាន​ដាក់​ទុក​មក​យូរ​អស់​កាល​ប៉ុន្មាន​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​បាន​ប្រាប់​កាលដែល​ខ្លួន​បាន​ដាក់​ទុក​ចីវរ​នោះ​ ​ដល់​ព្រះ​អា​នន្ទ​ត្ថេ​ដ៏​មាន​អាយុ​។​ ​អា​នន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​មិនសមបើ​នឹង​ទទួល​អច្ចេកចីវរ​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស​ចីវរកាល​ទៅ​។​ ​លំដាប់នោះ​ ​អា​នន្ទ​ត្ថេ​ដ៏​មាន​អាយុ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636783330923814272
ទៅកាន់ទំព័រ៖