ព្រះត្រៃបិដក ភាគ ០៣

ឮ​ថា​ពួក​ភិក្ខុ​ទទួល​អច្ចេកចីវរ​ ​ហើយ​បណ្ដោយ​ឱ្យ​កន្លង​ហួស​ចីវរកាល​ទៅ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​សមបី​ ​បើ​ពួក​មោឃបុរស​នោះ​ ​ទទួល​អច្ចេកចីវរ​ ​ហើយ​បណ្ដោយ​ឱ្យ​កន្លង​ហួស​ចីវរកាល​ទៅ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងឡាយ​ធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ផង​ ​មិន​នាំ​ឱ្យ​ជន​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ផង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ថ្ងៃពេញបូណ៌​មី​ខែកត្ដិក​(​១​)​ ​ដែល​ជា​ខែទី​ ​៣​ ​នៃ​វស្សានរដូវ​នៅ​ខ្វះ១០ថ្ងៃ​(​២​)​ ​ទៀត​នឹង​គ្រប់​ ​(​គឺ​ថ្ងៃ៥កើត​ខែអស្សុជ​)​ ​បើ​អច្ចេកចីវរ​កើតឡើង​ដល់​ភិ​ក្ខុៗ​សំគាល់​ថា​ជា​អច្ចេកចីវរ​ ​គប្បី​ទទួល​ទុក​ ​លុះ​ទទួល​ហើយ​គប្បី​ទុកដាក់​ដរាប​អស់​សម័យ​ចីវរកាល​ ​បើ​ភិក្ខុ​ទុក​យូរ​ឱ្យ​ហួសកំណត់​នោះ​ទៅ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
​(​១​)​ ​ថ្ងៃពេញបូណ៌​មី​ខែ​បឋម​កត្ដិក​ ​គឺ​ថ្ងៃ​ ​១៥​ ​កើត​ខែអស្សុជ​។​ ​(​២​)​ ​គិត​ពី​ត្រឹម​ថ្ងៃ​ ​៥​ ​កើត​ ​ទៅដល់​ថ្ងៃ​ ​១៥​ ​កើត​ខែអស្សុជ​។​ ​បើ​ភិក្ខុ​មិនបាន​ក្រាលកឋិន​ទេ​ ​ត្រូវ​ទុក​អច្ចេកចីវរ​បាន​ត្រឹម១ខែ​ ​១១ថ្ងៃ​ ​បើ​បាន​ក្រាលកឋិន​ ​ត្រូវ​ទុក​បាន៥ខែ​ ​១១ថ្ងៃ​ ​ទុក​ឱ្យ​ហួស​អំពី​កំណត់​នោះ​ទៅ​ ​សូម្បី​ត្រឹមតែ១ថ្ងៃ​ក៏​ពុំបានឡើយ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636783331408151974
ទៅកាន់ទំព័រ៖