ព្រះត្រៃបិដក ភាគ ០៣
ដែលមិនបានវិកប្ប ថាបានវិកប្បរួចហើយក្ដី សំគាល់អច្ចេកចីវរដែលមិនបានលះបង់ថាបានលះបង់ហើយក្ដី សំគាល់អច្ចេកចីវរដែលមិនបាត់ ថាបាត់បង់ទៅហើយក្ដី សំគាល់អច្ចេកចីវរដែលមិនវិនាស ថាវិនាសហើយក្ដី សំគាល់អច្ចេកចីវរដែលភ្លើងមិនឆេះ ថាភ្លើងឆេះហើយក្ដី សំគាល់អច្ចេកចីវរ ដែលចោរមិនបានប្លន់ ថាចោរប្លន់យកទៅហើយក្ដី ហើយទុកឱ្យកន្លងហួសចីវរកាលទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមិនលះបង់ចីវរដែលជានិស្សគ្គិយហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ដែលមិនមែនអច្ចេកចីវរ ថាជាអច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងសម្ពត់ដែលមិនមែនអច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ ដែលមិនមែនជាអច្ចេកចីវរ ថាមិនមែនអច្ចេកចីវរ មិនត្រូវអាបត្ដិឡើយ។
[១៦៤] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋានអច្ចេកចីវរ(ក្ដី) វិកប្បទុក(ក្ដី) លះបង់ឱ្យគេ(ក្ដី) ដល់ភិក្ខុដែលមានអច្ចេកចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរដណ្ដើមយកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយសេចក្ដីស្និទ្ធស្នាល(ក្ដី) ខាងក្នុងសម័យចីវរកាល ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្ដិ។
សិក្ខាបទទី ៨ ចប់។
ID: 636783333144661297
ទៅកាន់ទំព័រ៖