ព្រះត្រៃបិដក ភាគ ០៣

 [​២៦​]​ ​លំនៅ​របស់​ត្រកូល​តែមួយ​ ​គេ​បាន​រាំង​ព័ទ្ធជុំវិញ​ ​ភិក្ខុ​ ​ទុក​ចីវរ​ក្នុង​ខាងក្នុង​លំនៅ​ហើយ​ ​ត្រូវ​នៅ​ខាងក្នុង​លំនៅ​។​ ​លំនៅ​ដែលគេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​លំនៅ​ណា​ ​ត្រូវ​នៅក្នុង​លំនៅ​នោះ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​លំនៅ​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​គេ​បាន​រាំង​ព័ទ្ធជុំវិញ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​លំនៅ​ណា​ ​ត្រូវ​នៅក្នុង​លំនៅ​នោះ​ ​ឬ​ត្រូវ​នៅ​ទៀប​ទ្វារ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​ ​លំនៅ​ដែលគេ​មិនបាន​រាំង​ព័ទ្ធជុំវិញ​ទេ​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​លំនៅ​ណា​ ​ត្រូវ​នៅ​ ​ក្នុង​លំនៅ​នោះ​ ​ហើយ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 ​[​២៧​]​ ​ម្លប់ឈើ​របស់​ត្រកូល​តែមួយ​ ​ក្នុង​ពេលថ្ងៃត្រង់​ម្លប់ឈើ​នោះ​ផ្សាយ​ទៅ​ជុំវិញ​ត្រឹមណា​ ​ភិក្ខុ​ទុក​ចីវរ​ក្នុង​ខាងក្នុង​ម្លប់​ ​ហើយ​ត្រូវ​នៅ​ត្រឹមតែ​ខាងក្នុង​ម្លប់​ ​(​នោះ​)​។​ ​ម្លប់ឈើ​របស់​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​ភិក្ខុ​មិន​ត្រូវ​លះ​ហត្ថបាស​ឡើយ​។​
 ​[​២៨​]​ ​ដែល​ហៅថា​ ​ទីវាល​មាន​ឧបចារ​តែមួយ​ ​មាន​ឧប​ចារ​ផ្សេង​ៗ​គ្នា​ ​គឺទី​ក្នុង​ព្រៃ​ដែល​ឥតមាន​ស្រុក​ ​ចំនួន​ ​៧​ ​អព្ភ​ន្ដរ​ដោយ​ជុំវិញ​ ​(​ទីវាល​នោះ​)​ ​ហៅថា​មាន​ឧបចារ​តែមួយ​ ​លំដាប់​ត​អំ​ពី​អព្ភ​ន្ដ​រនោះ​ទៅ​ ​ហៅថា​មាន​ឧប​ចារ​ផ្សេង​ៗ​គ្នា​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636783180250786267
ទៅកាន់ទំព័រ៖