ព្រះត្រៃបិដក ភាគ ០៣

ដែល​ហៅថា​ ​ទី​មាន​ភ័យ​ចំពោះមុខ​នោះ​ ​គឺ​ ​ក្នុង​អារាម​ឬ​ ​ឧបចារ​នៃ​អារាម​ ​ប្រាកដ​ថា​មាន​ពួក​ចោរ​សម្លាប់​មនុស្ស​ទាំងឡាយ​ ​ប្រាកដ​ថា​មាន​ពួក​ចោរប្លន់​ ​ប្រាកដ​ថា​មាន​ពួក​ចោរ​វាយដំ​។​ ​ពាក្យ​ថា​ ​កាល​ភិក្ខុ​នៅក្នុង​សេនាសនៈ​ ​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​គឺថា​កាល​ភិក្ខុ​នៅក្នុង​សេនាសនៈ​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ​។​ ​ពាក្យ​ថា​ ​បើ​មាន​ចំណង់​ ​គឺ​កាល​ប្រាថ្នា​ ​(​នឹង​ទុក​ចីវរ​)​។​ ​ពាក្យ​ថា​ ​បណ្ដា​ចីវរ​ទាំង៣​ ​ចីវរ​ណាមួយ​ ​គឺ​ភិក្ខុ​ទុក​សង្ឃាដិ​ ​ឬ​ឧត្ដរាសង្គ​ ​(​ចីពរ​)​ ​ឬ​អន្ដរ​វាសក​ ​(​ស្បង់​)​។​ ​ពាក្យ​ថា​ ​គប្បី​ទុក​ក្នុង​ចន្លោះផ្ទះ​ ​គឺ​គប្បី​ទុក​ក្នុង​ស្រុក​ជាទី​គោចរ​ដោយ​ជុំវិញ​បាន​។​ ​ពាក្យ​ថា​ ​តែបើ​ភិក្ខុ​នោះ​មានហេតុ​អ្វី​ល្មម​ឱ្យ​នៅ​ប្រាសចាក​ចីវរ​នោះ​បាន​គឺ​ ​មានហេតុ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​គប្បី​នៅ​ប្រាសចាក​ចីវរ​នោះ​យ៉ាង​យូរ​ត្រឹម​ ​៦រាត្រី​ ​គឺ​ភិក្ខុ​គប្បី​នៅ​ប្រាសចាក​ត្រឹម៦រាត្រី​យ៉ាង​យូរ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សេចក្ដី​សម្មតិ​ ​អំពី​សង្ឃ​ ​គឺ​លើកទុក​តែ​ភិក្ខុ​ដែល​បាន​សេចក្ដី​សម្មតិ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​បើ​នៅ​ប្រាសចាក​ឱ្យ​ហួសពី​កំណត់​នោះ​ទៅ​ ​មាន​អធិប្បាយ​ថា​ ​កាល​អរុណរះ​ឡើង​ក្នុង​ថ្ងៃទី៧​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ម្ចាស់​ចីវរ​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ម្ចាស់​ចីវរ​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636783334995497159
ទៅកាន់ទំព័រ៖