ព្រះត្រៃបិដក ភាគ ០៣

ចីវរ​របស់ខ្ញុំ​នេះ​ដែល​ខ្ញុំ​នៅ​ប្រាស​ហើយ​អស់​កាល​ជាង៦រាត្រី​ ​ជា​និ​ស្ស​គ្គិ​យ​ ​ព្រោះ​មិន​មាន​ភិក្ខុ​សម្មតិ​ ​ខ្ញុំ​សូម​លះបង់​ចីវរ​នេះ​ដល់​សង្ឃ​។​បេ​។​ ​ពាក្យ​ត​ ​អំពី​នេះ​ទៅ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​ចីវរ​វគ្គ​ខាងដើម​ហើយ​។​ ​
 [​១៦៧​]​ ​ចីវរ​កន្លង​ហួស​ជាង៦រាត្រី​ ​ភិក្ខុ​សំគាល់​ថា​ហួស​ជាង​ ​ហើយ​នៅ​ប្រាសចាក​ចោល​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សម្មតិ​អំពី​សង្ឃ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​ចីវរ​ដែល​ ​កន្លង​ហួស៦​ ​រាត្រី​ ​ហើយ​នៅ​ប្រាសចាក​ចោល​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សម្មតិ​អំពី​សង្ឃ​។​ ​ចីវរ​កន្លង​ហួស​ ​៦​ ​រាត្រី​ ​ភិក្ខុ​សំគាល់​ថា​នៅ​ខ្វះ​ ​ហើយ​នៅ​ប្រាសចាក​ចោល​ ​ត្រូវ​និ​ស្សិ​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សម្មតិ​អំពី​សង្ឃ​។​ ​ចីវរ​ដែល​ភិក្ខុ​មិនទាន់​បាន​ដក​អធិដ្ឋាន​ ​ភិក្ខុ​សំគាល់​ថា​បាន​ដក​អធិដ្ឋាន​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ដែល​ភិក្ខុ​មិនទាន់​លះបង់​ទេ​ ​សំគាល់​ថា​បាន​លះបង់​ហើយ​ ​(​ក្ដី​)​ ​ចីវរ​មិន​បាត់​ទេ​ ​ភិក្ខុ​សំគាល់​ថា​បាត់​ទៅ​ហើយ​ ​(​ក្ដី​)​ ​ចីវរ​មិន​វិនាស​ទេ​ ​សំគាល់​ថា​វិនាស​ទៅ​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ភ្លើង​មិន​ឆេះ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ភ្លើង​ឆេះ​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ដែល​ចោរ​មិនបាន​លួច​យក​ទេ​ ​ភិក្ខុ​សំគាល់​ថា​ចោរលួច​យក​ទៅ​ ​ហើយ​(​ក្ដី​)​ ​បើ​នៅ​ប្រាសចាក​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​បាន​សម្មតិ​អំពី​សង្ឃ​។​ ​ភិក្ខុ​មិន​លះបង់​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636783335324465975
ទៅកាន់ទំព័រ៖