ព្រះត្រៃបិដក ភាគ ០៣

ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​ដល់៦រាត្រី​ ​តែ​ភិក្ខុ​សំគាល់​ថា​លើស​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​ដល់៦រាត្រី​ ​តែ​ភិក្ខុ​សង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​ដល់​ ​៦រាត្រី​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​ដល់៦រាត្រី​ ​មិន​ត្រូវ​អាបត្ដិ​។​
 [​១៦៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​នៅ​ប្រាសចាក​ចីវរ​ត្រឹម៦រាត្រី​ ​ដល់​ភិក្ខុ​ដែល​នៅ​ប្រាសចាក​ខ្វះ​ពី​ ​៦​ ​រាត្រី​ចុះ​មក​ ​ដល់​ភិក្ខុ​ដែល​នៅ​ប្រាសចាក៦រាត្រី​ ​ហើយ​ត្រឡប់​មកកាន់​ដែន​នៃ​ស្រុក​នោះ​វិញ​ឈប់​នៅកន្លែង​ណាមួយ​ ​ហើយ​ចៀសចេញ​ទៅ​ ​ដល់​ភិក្ខុ​ដក​អធិដ្ឋាន​(​ក្ដី​)​ ​លះបង់​(​ក្ដី​)​ ​ក្នុង៦រាត្រី​ចុះ​មក​ ​ចីវរ​បាត់​ទៅ​(​ក្ដី​)​ ​វិនាស​ទៅ​(​ក្ដី​)​ ​ភ្លើង​ឆេះ​(​ក្ដី​)​ ​ចោរ​ដណ្ដើមយក​ទៅ​(​ក្ដី​)​ ​សហធម្មិក​កាន់​យក​ទៅ​ដោយ​ស្និទ្ធស្នាល​(​ក្ដី​)​ ​ក្នុង៦រាត្រី​ចុះ​មក​ ​ដល់​ភិក្ខុ​ដែល​បាន​សម្មតិ​ ​(​អំពី​សង្ឃ​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636783335628643373
ទៅកាន់ទំព័រ៖