ព្រះត្រៃបិដក ភាគ ០៣
បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដឹងថាលាភនេះ ទាយកបង្អោនទៅដើម្បីរបស់ សង្ឃហើយ ខ្ញុំត្រឡប់បង្អោនមកដើម្បីខ្លួនវិញ (លាភនេះ) ជានិស្សគ្គិយ ខ្ញុំសូមលះបង់លាភនេះដល់សង្ឃ។ បេ។ ពាក្យតអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមហើយ។ ភិក្ខុសំគាល់ក្នុងលាភ ដែលទាយកបានបង្អោនហើយថា ទាយកបានបង្អោនមកមែន ហើយបង្អោនមកដើម្បីខ្លួនវិញ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងលាភដែលទាយកបានបង្អោនទៅហើយ ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ក្នុងលាភដែលទាយកបានបង្អោនទៅហើយ ថាមិនទាន់បង្អោនទៅទេ ត្រឡប់បង្អោនមកដើម្បីខ្លួន មិនត្រូវអាបត្ដិ។ លាភដែលទាយកបង្អោនទៅដើម្បីសង្ឃហើយ ភិក្ខុបង្អោនទៅដើម្បីសង្ឃដទៃក្ដី ដើម្បីចេតិយក្ដី ត្រូវអាបត្ដិទុក្កដ។ លាភដែលទាយកបង្អោនទៅដើម្បី ចេតិយហើយ ភិក្ខុត្រឡប់បង្អោនទៅដើម្បីចេតិយដទៃក្ដី សង្ឃក្ដី គណៈក្ដី បុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ លាភដែលទាយកបង្អោនទៅដើម្បីបុគ្គល ភិក្ខុត្រឡប់បង្អោនទៅដើម្បីបុគ្គលឯទៀតក្ដី សង្ឃក្ដី គណៈក្ដី ចេតិយក្ដី
ID: 636783336780029228
ទៅកាន់ទំព័រ៖