ព្រះត្រៃបិដក ភាគ ០៣
ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ក្នុងលាភដែលទាយកមិនបានបង្អោនទៅ ថាបានបង្អោនទៅហើយ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងលាភដែលទាយកមិនបានបង្អោនទៅ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ ក្នុងលាភដែលគេមិនបានបង្អោនទៅ ថាគេមិនបានបង្អោនទៅ មិនត្រូវអាបត្ដិឡើយ។
[១៧១] អាបត្ដិមិនមានដល់ភិក្ខុដែលទាយកគេសួរថា យើងទាំងឡាយនឹងវេរប្រគេនក្នុងទីណា ហើយប្រាប់គេថា ទេយ្យធម៌របស់អ្នកទាំងឡាយគួរបាននូវការបរិភោគក្ដី គួរបាននូវការជួសជុលក្ដី គួរតាំងនៅអស់កាលដ៏យូរក្ដីក្នុងទីណា ម្យ៉ាងទៀត បើចិត្ដរបស់អ្នកទាំងឡាយជ្រះថ្លាក្នុងទីណា អ្នកទាំងឡាយចូរវេរប្រគេនក្នុងទីនោះៗចុះ ដល់ភិក្ខុខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី១០ ចប់។
បត្ដវគ្គទី៣ ចប់។
ID: 636783337142489960
ទៅកាន់ទំព័រ៖