ព្រះត្រៃបិដក ភាគ ០៣

ចំនួន​សិក្ខាបទ​ក្នុង​បត្ដ​វគ្គ​នោះ​ ​គឺ​


​សិក្ខាបទ​ទី១​ ​២​ ​និយាយ​អំពី​បាត្រ​ ​សិក្ខាបទ​ទី​ ​៣​ ​និយាយ​អំពី​ថ្នាំ​សិក្ខាបទ​ទី​ ​៤​ ​និយាយ​អំ​ពី​សម្ព​ត់​ងូតទឹក​ភ្លៀង​ ​សិក្ខាបទ​ទី​ ​៥​ ​និយាយ​អំពី​ការ​ឱ្យ​ចីវរ​ ​សិក្ខាបទ​ទី​ ​៦​ ​និយាយ​អំពី​ការ​សូម​អម្បោះ​គេ​មក​ខ្លួនឯង​ ​សិក្ខាបទ​ទី៧​ ​និយាយ​អំពី​ការប្រើ​ឱ្យ​គេ​ត្បាញ​ ​សិក្ខាបទ​ទី៨​ ​និយាយ​អំពី​អច្ចេកចីវរ​ ​សិក្ខាបទ​ទី៩​ ​និយាយ​អំពី​ទី​មាន​សេចក្ដី​រង្កៀស​ ​សិក្ខាបទ​ទី១០​ ​និយាយ​អំពី​ការ​បង្អោន​លាភ​របស់​សង្ឃ​។​

 [​១៧២​]​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ទាំង​ ​៣០​ ​ខ្ញុំ​សំដែង​ឡើង​ហើយ​។​ ​ខ្ញុំ​សូម​សួរ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ក្នុង​អាបត្ដិ​ទាំងនោះ​ ​លោក​ទាំងឡាយ​ ​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​គំរប់​ពីរ​ដង​ផង​ ​លោក​ទាំងឡាយ​ ​បរិសុទ្ធ​ហើយ​ឬ​ ​ខ្ញុំ​សួរ​ជា​ ​គំរប់​បីដង​ផង​ ​លោក​ទាំងឡាយ​ ​បរិសុទ្ធ​ហើយ​ឬ​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​សុទ្ធតែ​ជា​អ្នក​បរិសុទ្ធ​ក្នុង​អាបត្ដិ​ទាំងនេះ​ហើយ​ ​ហេតុ​នោះ​បាន​ជា​ស្ងៀម​នៅ​ ​ខ្ញុំ​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​កិរិយា​ស្ងៀម​នៅ​យ៉ាងនេះ​។​

​និ​ស្ស​គ្គិ​យក​ណ្ឌ​ ​ចប់​។​

ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636783338044011524
ទៅកាន់ទំព័រ៖