ព្រះត្រៃបិដក ភាគ ០៣

ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ដោយហេតុ​ដទៃ​ ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ឱ្យ​ខុសពី​កំណត់​នោះ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​តិរ្ថិយ​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ចូល​ទៅ​រក​ហត្ថ​ក​ភិក្ខុ​ជា​សក្យ​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ហត្ថ​ក​ភិក្ខុ​ ​ជា​សក្យ​បុត្រ​ថា​ ​ម្នាល​អាវុសោ​ហត្ថ​ក​ ​បានឮ​ថា​ ​អ្នកពោល​ចរចា​មួយអន្លើដោយ​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សំដី​ហើយ​ទទួលដឹង​ ​ទទួលដឹង​ ​ហើយ​ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ឱ្យ​ខុសពី​កំណត់​នោះ​វិញ​ ​មែន​ឬដូច​ម្ដេច​។​ ​ហត្ថ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ធម្មតា​តិរ្ថិយ​ទាំងឡាយ​នុ៎ះ​ ​ត្រូវតែ​បុគ្គល​ឯណា​នីមួយ​ផ្ចាញ់ផ្ចាល​ចេញ​ ​មិន​ ​ត្រូវ​ឱ្យ​ការ​ឈ្នះ​ទៅ​តិរ្ថិយ​ទាំងឡាយ​នោះ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ពោលទោស​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ចុះ​ហេតុអ្វីបានជា​ហត្ថ​ក​ភិក្ខុ​ជា​សក្យ​បុត្រ​ ​ពោល​ចរចា​មួយអន្លើដោយ​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សំដី​ហើយ​ទទួលដឹង​ ​ទទួលដឹង​ហើយ​ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​និយាយ​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ឱ្យ​ខុស​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636783340820680340
ទៅកាន់ទំព័រ៖