ព្រះត្រៃបិដក ភាគ ០៣

ពី​កំណត់​នោះ​វិញ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​យក​សេចក្ដី​នុ៎ះ​ក្រាបទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ឱ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​ចំពោះ​ហត្ថ​ក​ភិក្ខុ​ជា​សក្យ​បុត្រ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ហត្ថ​ក​ភិក្ខុ​ ​បានឮ​ថា​ ​អ្នកពោល​ចរចា​មួយអន្លើ​ ​ដោយ​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សំដី​ហើយ​ទទួលដឹង​ ​ទទួលដឹង​ហើយ​ ​ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ដោយហេតុ​ដទៃ​ ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ឱ្យ​ខុសពី​កំណត់​នោះ​វិញ​ ​តើ​ពិតមែន​ឬ​។​ ​ហត្ថ​ក​ភិក្ខុ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​បុរស​ទទេ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នកឯង​ពោល​ចរចា​មួយអន្លើដោយ​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សំដី​ហើយ​ទទួលដឹង​ហើយ​ ​ទទួលដឹង​ហើយ​ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ដទៃ​ ​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ឱ្យ​ខុសពី​កំណត់​នោះ​វិញ​ ​នែ​មោឃបុរស​ ​ការ​នេះ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬថា​នឹង​នាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​ ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាង​ ​នេះ​ថា​ ​ភិក្ខុ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636783341419814609
ទៅកាន់ទំព័រ៖