ព្រះត្រៃបិដក ភាគ ០៣

 [​១៧៤​]​ ​ដែល​ហៅថា​ ​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​នោះ​ ​បាន​ដល់​វាចា​ ​សំដី​គន្លង​ពាក្យ​វចីភេទ​ ​វិញ្ញ​ត្ដិ​ប្រព្រឹត្ដ​ទៅ​ក្នុង​វាចា​របស់​បុគ្គល​ ​ដែល​ធ្វើ​គំនិត​នឹង​ពោល​ឱ្យ​ខុស​ជា​ប្រធាន​ ​នឹង​វោហារ​មិនមែន​របស់​ព្រះ​អរិ​ ​យ៨យ៉ាងគឺ​ ​ការដែល​មិនឃើញ​និយាយ​ថា​អញ​ឃើញ១​ ​មិនឮ​និយាយ​ ​ថា​អញ​ឮ​ ​១​ ​មិនបាន​ពាល់ត្រូវ​និយាយ​ថា​អញ​បាន​ពាល់ត្រូវ​ ​១​ ​មិនដឹង​ច្បាស់​និយាយ​ថា​អញ​ដឹង​ច្បាស់​ ​១​ ​ឃើញ​និយាយ​ថា​អញ​មិនឃើញ​ ​១​ ​ឮ​និយាយ​ថា​អញ​មិនឮ១​ ​បាន​ពាល់ត្រូវ​និយាយ​ថា​អញ​មិនបាន​ពាល់ត្រូវ​ ​១​ ​ដឹង​ច្បាស់​និយាយ​ថា​អញ​មិនដឹង​ច្បាស់​ ​១​។​
 [​១៧៥​]​ ​ដែល​ហៅថា​ ​មិនឃើញ​ ​គឺ​មិនឃើញ​ដោយ​ភ្នែក​។​ ​ដែល​ហៅថា​ ​មិនឮ​គឺ​មិនឮ​ដោយ​ត្រចៀក​។​ ​ដែល​ហៅថា​ ​មិន​ពាល់ត្រូវ​ ​គឺ​មិន​ហិត​ដោយ​ច្រមុះ​ ​មិន​លិ​ត​ដោយ​អណ្ដាត​ ​មិន​ប៉ះពាល់​ដោយ​កាយ​។​ ​ដែល​ហៅថា​ ​មិនដឹង​ច្បាស់​ ​គឺ​មិនដឹង​ច្បាស់​ដោយ​ចិត្ដ​។​ ​ដែល​ហៅថា​ ​ឃើញ​ ​គឺ​ឃើញ​ដោយ​ភ្នែក​។​ ​ដែល​ហៅថា​ឮ​ ​គឺ​ឮ​ដោយ​ត្រចៀក​។​ ​ដែល​ហៅថា​ ​ពាល់ត្រូវ​ ​គឺ​ហិត​ដោយ​ច្រមុះ​លិ​ត​ដោយ​អណ្ដាត​ ​ប៉ះពាល់​ ​ដោយ​កាយ​ ​។​ ​ដែល​ហៅថា​ ​ដឹង​ច្បាស់​ ​គឺ​ដឹង​ច្បាស់​ដោយ​ចិត្ដ​ ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636783341800296371
ទៅកាន់ទំព័រ៖