ព្រះត្រៃបិដក ភាគ ០៣

 [​១៧៦​]​ ​ភិក្ខុ​និយាយ​កុហក​ ​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​មិនឃើញ​ថា​ ​អាត្មា​ឃើញ​ដូច្នេះ​ ​ដោយ​អាការ​ ​៣​ ​យ៉ាងគឺ​ ​មុននឹង​ពោល​ ​គិតថា​អញ​នឹង​ពោល​កុហក​ ​១​ ​កំពុង​ពោល​ដឹង​ថា​ ​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​មិនឃើញ​ថា​ ​អាត្មា​ឃើញ​ដោយ​អាការ៤យ៉ាងគឺ​ ​មុននឹង​ពោល​គិតថា​អញ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ ​ដឹង​ថា​ ​អញ​ពោល​កុហក​ហើយ​ ​១​ ​បិទបាំង​នូវ​ទិដ្ឋិ​(​១​)​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​មិនឃើញ​ថា​ ​អាត្មា​ឃើញ​ ​ដោយ​អាការ​ ​៥​ ​យ៉ាងគឺ​ ​មុននឹង​ពោល​ដឹង​ថា​អញ​នឹង​ពោល​កុហក​ ​១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​បិទបាំង​នូវ​ទិដ្ឋិ​ ​១​ ​បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​មិនឃើញ​ថា​ ​អាត្មា​ឃើញ​ ​ដោយ​អាការ​ ​៦យ៉ាង​ ​គឺ​មុននឹង​ពោល​ ​គិតថា​អញ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​ ​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​បិទបាំង​នូវ​ទិដ្ឋិ​ ​១​ ​
​(​១​)​ ​គឺ​លាក់​បំបិទបំបាំង​សេចក្ដី​ឃើញ​ខុស​របស់​ខ្លួន​ ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636783342369008899
ទៅកាន់ទំព័រ៖