ព្រះត្រៃបិដក ភាគ ០៣
អញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួច ហើយដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវ សេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់១ ត្រូវអាបត្ដិបាចិត្ដិយ។
[១៧៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាឮផង ដោយអាការ ៣យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាពាល់ត្រូវផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយ ដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា ឃើញផង ឮផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា ឃើញផង ឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង
ID: 636783342882618276
ទៅកាន់ទំព័រ៖