ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                 [៣០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួននៅប្រាសហើយ ត្រង់ចីវរ ដែលខ្លួនមិនមែននៅប្រាសទេ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងចីវរដែលមិនបាននៅប្រាស ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួនមិនមែននៅប្រាសទេ ត្រង់ចីវរដែលខ្លួនមិនមែននៅប្រាសពិត មិនត្រូវអាបត្ដិឡើយ។
 [៣១] ហេតុដែលមិនត្រូវអាបត្ដិនោះគឺ ភិក្ខុបានដកអធិដ្ឋានក្នុងខាងក្នុងនៃអរុណ ១ ភិក្ខុបានលះចីវរ ១ ចីវរបាត់ ១ ចីវរវិនាស ១ ចីវរភ្លើងឆេះ ១ ចីវរចោរដណ្ដើមយក ១ អ្នកដទៃយកដោយស្និទ្ធស្នាល ១ ភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្ដិ ១។
សិក្ខាបទទី២ ចប់។
             
            
         
        
            
                ID: 636783180959816822 
                
            
            
                ទៅកាន់ទំព័រ៖