ព្រះត្រៃបិដក ភាគ ០៣

ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​បានឃើញ​ថា​ ​អាត្មា​ ​មិនឃើញ​ ​ដោយ​អាការ​ ​៤​ ​យ៉ាង​ ​។​បេ​។​ ​អាការ​ ​៥យ៉ាង​។​ ​បេ​។​ ​អាការ​ ​៦​ ​យ៉ាង​។​ ​បេ​។​ ​អាការ​ ​៧​ ​យ៉ាងគឺ​ ​មុននឹង​ពោល​គិតថា​ ​អញ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​ ​រួចហើយ​ដឹង​ថា​អញ​កុហក​ហើយ​ ​១​ ​បិទបាំង​នូវ​ទិដ្ឋិ​ ​១​ ​បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ​ ​១​ ​បិទបាំង​នូវ​សេចក្ដី​ចូល​ចិត្ដ​ ​១​ ​បិទបាំង​នូវ​សេចក្ដីពិត​ត្រង់​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​ពាក្យ​ដែល​ខ្លួន​បានឮ​ថា​ ​អាត្មា​មិនបាន​ឮ​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​បាន​ ​ពាល់ត្រូវ​ថា​ ​អាត្មា​មិនបាន​ពាល់ត្រូវ​ ​។​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយ​ ​ដឹងខ្លួន​ ​ចំពោះ​ហេតុ​ដែល​ខ្លួន​បានដឹង​ច្បាស់​ថា​ ​អាត្មា​មិនបាន​ដឹង​ច្បាស់​ ​ដោយ​អាការ​ ​៣​ ​យ៉ាងគឺ​ ​មុននឹង​ពោល​គិតថា​អញ​នឹង​ពោល​កុហក​ ​១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ថា​ ​អាត្មា​មិនដឹង​ច្បាស់​ ​ដោយ​អាការ​ ​៤​ ​យ៉ាង​។​ ​បេ​។​ ​អាការ​ ​៥​ ​យ៉ាង​។​ ​បេ​។​ ​អាការ​ ​៦​ ​យ៉ាង​។​ ​បេ​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636783343691024514
ទៅកាន់ទំព័រ៖