ព្រះត្រៃបិដក ភាគ ០៣

អាការ​ ​៧​ ​យ៉ាង​ ​មុននឹង​ពោល​គិតថា​ ​អញ​នឹង​ពោល​កុហក​ ​១​ ​កំពុង​ ​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ ​ហើយ១​ ​បិទបាំង​នូវ​ទិដ្ឋិ១​ ​បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ១​ ​បិទបាំង​នូវ​ ​សេចក្ដី​ចូល​ចិត្ដ​ ​១​ ​បិទបាំង​នូវ​សេចក្ដីពិត​ត្រង់​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​១៧៩​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​ ​ឃើញថា​ ​អាត្មា​ឮ​វិញ​ ​ដោយ​អាការ​ ​៣យ៉ាង​។​ ​បេ​។​ ​វត្ថុ​ដែល​ខ្លួន​ឃើញ​ ​ថា​ ​អាត្មា​បាន​ពាល់ត្រូវ​វិញ​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​វត្ថុ​ដែល​ខ្លួន​ ​ឃើញថា​ ​អាត្មា​ដឹង​ច្បាស់​វិញ​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​ឃើញថា​ ​អាត្មា​ឮ​ផង​ ​ពាល់ត្រូវ​ផង​ ​ដោយ​អាការ៣​ ​យ៉ាង​។​ ​បេ​។​ ​វត្ថុ​ដែល​ខ្លួន​ឃើញ​ ​ថា​ ​អាត្មា​ឮ​ផង​ ​ដឹង​ច្បាស់​ផង​ ​ដោយ​អាការ៣​ ​យ៉ាង​។​ ​បេ​។​ ​វត្ថុ​ដែល​ ​ខ្លួន​ឃើញថា​ ​អាត្មា​ឮ​ផង​ ​ពាល់ត្រូវ​ផង​ ​ដឹង​ច្បាស់​ផង​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​ឮ​ថា​ ​អាត្មា​ពាល់ត្រូវ​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​វត្ថុ​ដែល​ខ្លួន​ឮ​ថា​ ​អាត្មា​ដឹង​ច្បាស់​។​ ​បេ​។​ ​វត្ថុ​ដែល​ខ្លួន​ឮ​ថា​ ​អាត្មា​ឃើញ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បេ​។​ ​ភិក្ខុ​និយាយ​កុហក​ ​ដោយដឹងខ្លួន​ ​ចំពោះ​វត្ថុ​ដែល​ខ្លួន​ឮ​ថា​ ​អាត្មា​ពាល់ត្រូវ​ផង​ ​ដឹង​ច្បាស់​ផង
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636783344409845629
ទៅកាន់ទំព័រ៖