ព្រះត្រៃបិដក ភាគ ០៣
។ បេ។ ថាអាត្មាដឹងច្បាស់ផង ឃើញផង ឮផង។ បេ។ ថាអាត្មាដឹង ច្បាស់ផង ឃើញផង ពាល់ត្រូវផង។ បេ។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក១កំពុង ពោលដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) មិនជឿហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) រលឹកមិនបាននូវហេតុដែលខ្លួនដឹង ច្បាស់(ក្ដី) ភ្លេចហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ហើយពោលពាក្យកុហកដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ ត្រូវផង ដោយអាការ ៤យ៉ាង។ បេ។ អាការ ៥ យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាង គឺ មុននឹងពោលដឹងថាអញ នឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួច ហើយដឹងថាអញពោលកុហកហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ បិទបាំងនូវសេចក្ដីចូលចិត្ដ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783345375560864
ទៅកាន់ទំព័រ៖