ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​២​


 [​១៨២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​កាល​គង់នៅ​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​ឈ្លោះ​នឹង​ពួក​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ពោល​ចាក់ដោត​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​គឺ​ជេរប្រទេច​ដោយ​ជាតិ​ខ្លះ​ ​ឈ្មោះ​ខ្លះ​ ​គោ​ត្ដ​ខ្លះ​ ​ការងារ​ខ្លះ​ ​សិល្បសាស្ដ្រ​ខ្លះ​ ​អាពាធ​ខ្លះ​ ​ភេទ​ខ្លះ​ ​កិលេស​ខ្លះ​ ​អាបត្ដិ​ខ្លះ​ ​ពាក្យ​ជេរ​ដ៏​ថោកទាប​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ហេតុ​ដូចម្ដេច​ ​ក៏បាន​ជា​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​ឈ្លោះ​នឹង​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ពោល​ចាក់ដោត​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​គឺ​ជេរប្រទេច​ដោយ​ជាតិ​ខ្លះ​ ​ឈ្មោះ​ខ្លះ​ ​គោ​ត្ដ​ខ្លះ​ ​ការងារ​ខ្លះ​ ​សិល្បសាស្ដ្រ​ខ្លះ​ ​អាពាធ​ខ្លះ​ ​ភេទ​ខ្លះ​ ​កិលេស​ខ្លះ​ ​អាបត្ដិ​ខ្លះ​ ​ពាក្យ​ជេរ​ដ៏​ថោក​ ​ទាប​ខ្លះ​។​ ​ភិក្ខុ​ទាំងនោះ​យក​សេចក្ដី​នុ៎ះ​ក្រាបទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636783346104722570
ទៅកាន់ទំព័រ៖