ព្រះត្រៃបិដក ភាគ ០៣
ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ គោឈ្មោះនន្ទិវិសាលបាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ចូរអ្នកទៅនិយាយភ្នាល់នឹងសេដ្ឋីដាក់មួយពាន់កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះមួយរយ ដែលចងភ្ជាប់គ្នាឱ្យរួចបាន។ ម្នាលភិក្ខុទាំងឡាយ ទើបព្រាហ្មណ៍នោះ បានភ្នាល់នឹងសេដ្ឋីដាក់មួយពាន់កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះចំនួនមួយរយដែលចងភ្ជាប់គ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍នោះចងរទេះមួយរយភ្ជាប់គ្នា រួចក៏ទឹមគោឈ្មោះនន្ទិវិសាល ហើយនិយាយពាក្យនេះថា នែគោគៀច ឯងខំទាញទៅ នែគោគៀច ឯងខំអូសទៅ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ គោឈ្មោះនន្ទិវិសាល ក៏ឈរទ្រឹងក្នុងទី នោះឯង ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះក៏ចាញ់សេដ្ឋីអស់មួយពាន់កហាបណៈ ហើយក៏សុបសៅក្នុងកាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបគោនន្ទិវិសាលបាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ហេតុអ្វីក៏អ្នកសុបសៅ។ ព្រាហ្មណ៍ឆ្លើយថា នែគោដ៏ចំរើន បានជាសុបសៅ ព្រោះអ្នកឯងឱ្យខ្ញុំចាញ់សេដ្ឋីអស់មួយពាន់កហាបណៈ។ គោនន្ទិវិសាលសួរថា ព្រាហ្មណ៍ ខ្ញុំមិនមែនជាសត្វគៀច ចុះហេតុអ្វី ក៏អ្នកឯងហៅខ្ញុំថាសត្វគៀច ព្រាហ្មណ៍ចូរអ្នកឯងទៅភ្នាល់
ID: 636783346820883532
ទៅកាន់ទំព័រ៖