ព្រះត្រៃបិដក ភាគ ០៣

 [​១៨៨​]​ ​ដែល​ហៅថា​ ​នាម​ ​គឺ​នាម​មាន​ពីរ​យ៉ាង​ ​បានខាង​ឯ​ហីន​នាម១​ ​ឧក្កដ្ឋ​នាម១​។​ ​ដែល​ហៅថា​ ​ហីន​នាម​ ​គឺ​ ​អវ​ក​ណ្ណ​ក​នាម​(​១​)​ ​ជវ​ក​ណ្ណ​ក​នាម​(​២​)​ ​ធ​និ​ដ្ឋ​ក​នាម​(​៣​)​ ​សវិ​ដ្ឋ​ក​នាម​(​៤​)​ ​កុល​វ​ឌ្ឍ​ក​នាម​(​៥​)​ ​ពុំ​នោះ​សោត​ ​នាម​ណា​ដែលគេ​មើលងាយ​ ​គេ​បន្ទាបបន្ថោក​ ​គេ​ខ្ពើម​ ​គេ​ពេបជ្រាយ​ ​គេ​មិន​គោរព​ ​មាន​ក្នុង​ជន​បទ​នោះ​ៗ​ ​នាម​ទាំងនេះ​ហៅថា​ ​ហីន​នាម​។​ ​ដែល​ហៅថា​ ​ឧក្កដ្ឋ​នាម​ ​គឺ​ ​នាម​ដែល​ប្រកប​ព្រម​ចំពោះ​ដោយ​ព្រះពុទ្ធ​ ​ប្រកប​ព្រម​ចំពោះ​ដោយ​ព្រះធម៌​ ​ប្រកប​ព្រម​ចំពោះ​ដោយ​ព្រះសង្ឃ​ ​ពុំ​នោះ​សោត​ ​នាម​ណា​ដែលគេ​មិន​មើលងាយ​ ​គេ​មិន​បន្ទាបបន្ថោក​ ​គេ​មិន​ខ្ពើម​ ​គេ​មិន​ពេបជ្រាយ​ ​គេ​គោរព​ ​មាន​ក្នុង​ជនបទ​នោះ​ ​ៗ​ ​នាម​ទាំងនេះ​ហៅថា​ ​ឧក្កដ្ឋ​នាម​។​
 [​១៨៩​]​ ​ដែល​ហៅថា​ ​គោ​ត្ដ​ ​គឺ​គោ​ត្ដមា​នពី​រយ៉ា​ង​ ​បានខាង​ហីន​គោ​ត្ដ​ ​១​ ​ឧក្កដ្ឋ​គោ​ត្ដ​ ​១​។​ ​ដែល​ហៅថា​ ​ហីន​គោ​ត្ដ​ ​គឺ​ ​ភារ​ទ្វា​ជ​គោ​ត្ដ​ ​ពុំ​នោះ​សោត​ ​គោ​ត្ដ​ណា​ដែលគេ​មើលងាយ​ ​គេ​បន្ទាបបន្ថោក​ ​គេ​ខ្ពើម​ ​គេ​ពេបជ្រាយ​ ​គេ​មិន​គោរព​ ​មាន​ក្នុង​ជន​បទ​នោះ​ៗ​ ​គោ​ត្ដ​ទាំងនេះ​ហៅថា​ ​ហីន​គោ​ត្ដ​។​ ​ដែល​ហៅថា​ ​ឧក្កដ្ឋ​គោ​ត្ដ​ ​គឺ​គោតម​គោ​ត្ដ​ ​មោគ្គល្លាន​គោ​ត្ដ​ ​កច្ចាយន​គោ​ត្ដ​ ​វា​សេដ្ឋ​គោ​ត្ដ​ ​ពុំ​នោះ​សោត​
​(​១​)​-​(​២​)​-​(​៣​)​-​(​៤​)​-​(​៥​)​ ​នាម​ទាំង៥នេះ​ ​តាម​អដ្ឋកថា​ ​ថា​ជា​ឈ្មោះ​ពួក​មនុស្ស​ដែល​ជា​ខ្ញុំបម្រើ​គេ​ ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636783348675069585
ទៅកាន់ទំព័រ៖