ព្រះត្រៃបិដក ភាគ ០៣

គោ​ត្ដ​ណា​ ​ដែលគេ​មិន​មើលងាយ​ ​គេ​មិន​បន្ទាបបន្ថោក​ ​គេ​មិន​ខ្ពើម​ ​គេ​មិន​ពេបជ្រាយ​ ​គេ​គោរព​ ​មាន​ក្នុង​ជនបទ​នោះ​។​ ​គោ​ត្ដ​ទាំងនេះ​ហៅថា​ ​ឧក្កដ្ឋ​គោ​ត្ដ​។​
 ​[​១៩០​]​ ​ដែល​ហៅថា​ ​ការងារ​ ​គឺ​ការងារ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​ការងារ​ដ៏​ថោកទាប១​ ​ការងារ​ដ៏​ខ្ពង់ខ្ពស់១​។​ ​ដែល​ហៅថា​ ​ការងារ​ដ៏​ថោកទាប​ ​គឺ​ការងារ​របស់​អ្នក​ចាំងឈើ​ ​ការងារ​របស់​អ្នក​ចោល​ផ្កា​ ​(​ចោល​សម្រាម​)​ ​ពុំ​នោះ​សោត​ ​ការងារ​ណា​ដែលគេ​មើលងាយ​ ​គេ​បន្ទាប​ ​បន្ថោក​ ​គេ​ខ្ពើម​ ​គេ​ពេបជ្រាយ​ ​គេ​មិន​គោរព​ ​មាន​ក្នុង​ជន​បទ​នោះ​ៗ​ ​ការងារ​ទាំងនេះ​ហៅថា​ ​ការងារ​ដ៏​ថោកទាប​។​ ​ដែល​ហៅថា​ការងារ​ដ៏​ខ្ពង់ខ្ពស់​ ​គឺ​ការភ្ជួររាស់​ ​ការ​ជួញប្រែ​ ​ការ​រក្សា​គោ​ ​ពុំ​នោះ​សោត​ ​ការងារ​ណា​ដែលគេ​មិន​មើលងាយ​ ​គេ​មិន​បន្ទាបបន្ថោក​ ​គេ​មិន​ខ្ពើម​ ​គេ​មិន​ពេបជ្រាយ​ ​គេ​គោរព​ ​មាន​ក្នុង​ជន​បទ​នោះ​ៗ​ ​ការងារ​ទាំងនេះ​ ​ហៅថា​ ​ការងារ​ដ៏​ខ្ពង់ខ្ពស់​។​
 ​[​១៩១​]​ ​ដែល​ហៅថា​ ​សិល្បសាស្ដ្រ​ ​គឺ​សិល្បសាស្ដ្រ​ ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​សិល្បសាស្ដ្រ​ដ៏​ថោកទាប១​ ​សិល្បសាស្ដ្រ​ដ៏​ខ្ពង់ខ្ពស់១​។​ ​ដែល​ហៅថា​ ​សិល្បសាស្ដ្រ​ដ៏​ថោកទាប​ ​គឺ​សិល្បសាស្ដ្រ​ ​អ្នក​ត្បាញ​ផែង​ ​សិល្បសាស្ដ្រ​អ្នកធ្វើ​ឆ្នាំង​ ​សិល្បសាស្ដ្រ​អ្នក​ត្បាញ​សម្ព​ត់​ ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636783349055261331
ទៅកាន់ទំព័រ៖