ព្រះត្រៃបិដក ភាគ ០៣

 [​១៩៤​]​ ​ឯ​កិលេស​ទាំងឡាយ​ ​សុទ្ធតែ​ថោកទាប​ទាំងអស់​។​ ​
[​១៩៥​]​ ​ឯ​អាបត្ដិ​ទាំងឡាយ​សុទ្ធតែ​ថោកទាប​ទាំងអស់​ ​ចំណែកខាង​សោ​តា​បត្ដិ​ ​និង​សមា​បត្ដិ​ ​សុទ្ធតែ​ខ្ពង់ខ្ពស់​ទាំងអស់​។​
[​១៩៦​]​ ​ដែល​ហៅថា​ជេរ​ ​គឺ​ជេរ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​ជេរ​យ៉ាង​ថោកទាប១​ ​ជេរ​យ៉ាង​ខ្ពង់ខ្ពស់១​។​ ​ដែល​ហៅថា​ ​ជេរ​យ៉ាង​ថោកទាប​គឺ​ជេរ​ថា​ ​លោក​ជា​សត្វ​ឱដ្ឋ​ ​លោក​ជា​សត្វ​ពពែ​ ​លោក​ជា​សត្វ​គោ​ ​លោក​ជា​សត្វ​លា​ ​លោក​ជា​សត្វតិរច្ឆាន​ ​លោក​ជា​សត្វ​នរក​(​១​)​ ​លោក​គ្មាន​គតិ​ល្អ​ទេ​ ​លោក​មានតែ​គតិ​អាក្រក់​ម្យ៉ាង​ ​ជេរ​ដោយ​យ​អក្ខរ​(​២​)​ក្ដី​ ​ដោយ​ ​ភ​អក្ខរ​(​៣​)​ក្ដី​ ​ដោយ​និម្មិត​បុរស​និង​និម្មិត​ស្រី​ក្ដី​ ​ជេរ​ទាំងនេះ​ហៅថា​ ​ជេរ​យ៉ាង​ថោកទាប​។​ ​ដែល​ហៅថា​ ​ជេរ​យ៉ាង​ខ្ពង់ខ្ពស់​ ​គឺ​ ​ជេរ​ថា​ ​លោក​ជា​បណ្ឌិត​ ​លោក​ឆ្លៀវឆ្លាស​ ​លោក​ជា​អ្នកប្រាជ្ញ​ ​លោក​ជា​ពហុស្សូត​(​៤​)​ ​លោក​ជា​ធម្មកថិក​(​៥​)​ ​លោក​គ្មាន​គតិ​អាក្រក់​ទេ​ ​លោក​មានតែ​គតិ​ល្អ​ម្យ៉ាង​ ​ជេរ​ទាំងនេះ​ ​ហៅថា​ ​ជេរ​យ៉ាង​ខ្ពង់ខ្ពស់​។
​(​១​)​ ​សត្វ​កើត​ក្នុង​ស្ថាន​គ្មាន​សេចក្ដី​ចំរើន​។​ ​(​២​)​-​ ​(​៣​)​ ​យ​ ​អក្ខរ​ ​និង​ ​ភ​ ​អក្ខរ​នោះ​ ​ជា​ឈ្មោះ​មេថុនធម្ម​។​ ​(​៤​)​ ​អ្នកចេះដឹង​ធម្មវិន័យ​ច្រើន​ ​។​ ​(​៥​)​ ​អ្នក​សំដែងធម៌​ ​។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636783350241479179
ទៅកាន់ទំព័រ៖