ព្រះត្រៃបិដក ភាគ ០៣

 [​១៩៧​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​មានមុខ​ចុះក្រោម​(​១​)​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​បុគ្គល​ដែល​មាន​ជាតិ​ថោកទាប​ ​ដោយ​ពាក្យថោកទាប​ ​គឺថា​និយាយចំ​ពោះ​ឧបសម្បន្ន​ជាតិ​ចណ្ឌាល​ ​ជាតិ​អ្នកធ្វើ​ផែង​ឫស្សី​ ​ជាតិ​អ្នកនេសាទ​ ​ជាតិ​អ្នកធ្វើ​រថ​ ​ជាតិ​អ្នក​ចោល​សម្រាម​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​មនុស្ស​ចណ្ឌាល​ ​ជា​អ្នកធ្វើ​ផែង​ ​ជា​អ្នកនេសាទ​ ​ជា​អ្នកធ្វើ​រថ​ ​ជា​អ្នក​ចោល​សម្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​ ​
[​១៩៨​]​ ​ឧបសម្បន្ន​ភិក្ខុ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​អៀនអន់​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​បុគ្គល​ដែល​មាន​ជាតិ​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យថោកទាប​ ​គឺថា​និយាយចំ​ពោះ​ឧបសម្បន្ន​ជាតិ​ក្សត្រិយ៍​ ​ជាតិ​ព្រាហ្មណ៍​ ​ដោយ​ពាក្យ​ថា​ ​អ្នកឯង​ជា​ ​អ្នក​ចណ្ឌាល​ ​ជាជាង​ផែង​ ​ជា​អ្នកនេសាទ​ ​ជា​អ្នកធ្វើ​រថ​ ​ជា​អ្នក​ចោល​សម្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ ​ៗ​ ​វាចា​។​
​[​១៩៩​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​អៀនអន់​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​បុគ្គល​ដែល​មាន​ជាតិ​ថោកទាប​ ​ដោយ​ពាក្យ​ខ្ពង់ខ្ពស់​ ​គឺ​និយាយចំ​ពោះ​
​(​១​)​ ​ធ្វើ​មិន​ឱ្យ​មានអំណាច​តេជៈ​ ​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636783352925692707
ទៅកាន់ទំព័រ៖