ព្រះត្រៃបិដក ភាគ ០៣

ឧបសម្បន្ន​ជាតិ​អ្នក​ចណ្ឌាល​ ​ជាតិ​អ្នក​ជាង​ផែង​ ​ជាតិ​អ្នកនេសាទ​ ​ជាតិ​ ​អ្នកធ្វើ​រថ​ ​ជាតិ​អ្នក​ចោល​សម្រាម​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​ក្សត្រិយ៍​ ​លោក​ជា​ព្រាហ្មណ៍​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​
 ​[​២០០​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​អៀនអន់​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​បុគ្គល​ដែល​មាន​ជាតិ​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យ​ខ្ពង់ខ្ពស់​ ​គឺ​និយាយចំ​ពោះ​ឧបសម្បន្ន​ដែល​មាន​ជាតិ​ជា​ក្សត្រិយ៍​ ​ជាតិ​ព្រាហ្មណ៍​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​ក្សត្រិយ៍​ ​លោក​ជា​ព្រាហ្មណ៍​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​
 ​[​២០១​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​អៀនអន់​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​នាម​ថោកទាប​ ​ដោយ​ពាក្យថោកទាប​ ​គឺ​និយាយចំ​ពោះ​ឧបសម្បន្ន​ដែល​មាន​នាម​ជា​អវ​ក​ណ្ណ​ក​ ​ជា​ជវ​ក​ណ្ណ​ក​ ​ជា​ធ​និ​ដ្ឋ​ក​ ​ជាស​វិ​ដ្ឋ​ក​ ​ជា​កុល​វ​ឌ្ឍ​ក​ ​ដោយ​ពាក្យ​ថា​ ​លោក​ជា​អវ​ក​ណ្ណ​ក​ ​លោក​ជា​ជវ​ក​ណ្ណ​ក​ ​លោក​ជា​ធ​និ​ដ្ឋ​ក​ ​លោក​ជាស​វិ​ដ្ឋ​ក​ ​លោក​ជា​កុល​វ​ឌ្ឍ​ក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​គ្រប់​ៗ​វាចា​។​
 [​២០២​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ប្រាថ្នា​ដើម្បី​ជេរ​ ​ប្រាថ្នា​ដើម្បី​ប្រទេច​ ​ប្រាថ្នា​ដើម្បី​ធ្វើ​ឱ្យ​អៀនអន់​ ​ចំពោះ​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ពោល​ចំពោះ​នាម​ខ្ពង់ខ្ពស់​ ​ដោយ​ពាក្យថោកទាប​ ​គឺ​និយាយចំ​ពោះ​ឧបសម្បន្ន​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636783353441052184
ទៅកាន់ទំព័រ៖