ព្រះត្រៃបិដក ភាគ ០៣
ដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកជាអវកណ្ណក លោកជាជវកណ្ណក លោកជាធនិដ្ឋក លោកជាសវិដ្ឋក លោកជាកុលវឌ្ឍក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នផងគ្នា ពោលចំពោះនាមថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នមាននាមជាអវកណ្ណក ជាជវកណ្ណក ជាធនិដ្ឋក ជាសវិដ្ឋក ជាកុលវឌ្ឍក ដោយពាក្យថា លោកឈ្មោះពុទ្ធរក្ខិត លោកឈ្មោះធម្មរក្ខិត លោកឈ្មោះសង្ឃរក្ខិត ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២០៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅនាមដ៏ខ្ពងខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកឈ្មោះ ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្ន
ID: 636783353919989578
ទៅកាន់ទំព័រ៖